ប្រាសាទបន្ទាយស្រី
ប្រាសាទនេះ ស្ថិតនៅទិសឥសាន្តនៃក្រុងអង្គរធំ(ប្រាសាទបាយ័ន) ចំងាយ២៥គម ក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ដែលសង់ឡើងនៅស.វទី១០(៩៦៧) ដោយព្រះបាទ រេជិន្រ្ទវរ័្មនទី២ និងព្រះបាទ ជ័យវរ្ម័នទី៥ ដើម្បីឧទ្ធិសដល់ព្រះសិវៈ។
ប្រវត្តិសង្ខេបប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី ជាប្រាសាទដ៏សែនមនោរម្យ ហើយគឺជារមណីយដ្ឋានដែលគេចូលចិត្តបំផុត។ប្រាសាទនេះតូចពិតមែន តែមានសម្រស់ពេសសគួរឲ្យចង់គយគន់ ដែលនៅគង់វង្សជារៀងរហូតមក តែប្រាសាទនេះមានទំហំតូច ហើយប្រកបទៅដោយចម្លាក់ក្បូរក្បាច់រចនា មានឧត្តមភាពខ្ពង់ខ្ពស់ក្រៃលែង។ ដូច្នេះហើយ បានជាអ្នកបុរាណវិទ្យាជនជាតិបារាំងជាច្រើននាក់ ដែលបានធ្វើការស្រាវជ្រាវប្រាសាទក្នុងតំបន់អង្គរ បានមូលមតិគ្នាជាឯកច័្ឆន្ទថា ប្រាសាទបន្ទាយស្រីគឺប្រៀបបានទៅនឹងត្បូងមួយដុំ ដែលមានតម្លៃក្រៃលែងរកវត្ថុអ្វីមួយមកប្រៀបផ្ទឹមពុំបានឡើយ ហើយគឺជារតនៈ វត្ថុមួយដែលបានបង្កប់ខ្លួននៅក្នុងស្នាដៃនៃសិល្បៈខ្មែរយើងកាលពីសម័យដើម។
ប្រាសាទបន្ទាយស្រី ស្ថាបនាឡើង ដោយព្រាហ្មណ៍ម្នាក់ឈ្មោះថា យជុវរៈហ ត្រូវជាចៅប្រុសបង្កើតរបស់ព្រះបាទ ហសវរ័្មនទី២។ បើយោងទៅតាមការអត្ថាធិប្បាយរបស់អក្សរចារិកនៅនឹងប្រាសាទបានបញ្ជាក់ថា ក្បូរក្បាច់រចនាប្រាសាទនេះ បានចម្លងរបៀបពីប្រទេសឥណ្ឌា ផ្ទៃមុខរបស់ចម្លាក់បដិមាមានទឹកមុខញញឹមស្រស់បស់ ដែលស្ថាបនាឡើងពីថ្មភក់រឹងម្យ៉ាងពណ៌ស៊ីជម្ពូ ដែលគេធ្វើតាមរបៀបឆ្លាក់នៃចម្លាក់ឈើច័ន្ទគ្រឹស្នាពីប្រជាជនឥណ្ឌានាសម័យដើម។ ប្រាសាទបន្ទាយស្រីបានរុករកឃើញដោយជនជាតិបារាំងម្នាក់នៅឆ្នាំ១៩១៤ តែនៅក្នុងឆ្នាំដែលបានរកឃើញរហូតដល់ឆ្នាំ១៩២៤ គេពុំបានកាប់ឆ្ការអ្វីឡើយ។ នៅក្នុងឆ្នាំ១៩២៣ មានអំពើចោរកម្មដោយពួកបច្ចឹមប្រទេស បានមកលួចរូបចម្លាក់ព្រមទាំងក្បាច់ផ្តែរ ដែលមានតម្លៃជាច្រើនយកទៅប្រទេសវា ពេលនោះទើបមានវិធានការធ្វើការស្រាវជ្រាវតាមរបៀបបុរាណវិទ្យា ចាប់ពីពេលនោះមក។ ចោររូបនោះត្រូវបានឃុំខ្លួនទុកហើយបញ្ជូនទៅក្រុងភ្នំពេញ។ មិនយូរប៉ុន្មានចោររូបនោះត្រូវបានគេដោះលែងឲ្យរួចខ្លួនវិញ ក្រោយពីយកផ្ទាំងចម្លាក់ទាំងឡាយដែលខ្លួនលួចបានប៉ុន្មានត្រឡប់មកវិញ។ ប្រាសាទបន្ទាយស្រីជាប្រាសាទដំបូងគេនៅតំបន់អង្គរ ដែលត្រូវបានគេជួសជុលឡើងយ៉ាងត្រឹមត្រូវ បន្ទាប់ពីជនជាតិបារាំងធ្វើការស្រាវជ្រាវនូវក្បួនមួយចំនួនពីប្រាសាទBOROUDUR នៅប្រទេសជ្វាមក។

កុំចាំបាច់ភ្ញាក់ផ្អើលធ្វើអ្វី នៅពេលដែលអ្នកធ្វើដំណើរទៅទស្សនា អ្នកនឹងឃើញប្រាសាទនេះមានទំហំប្រកបដោយសភាពតូចច្រឡឹង។ ទោះជាប្រាសាទនេះមានទំហំតូចហើយប្លង់តូចខុសខ្នាតពិតមែនតែស្ថាបត្យកម្ម ព្រមទាំងក្បូរក្បាច់រចនាដែលតុបតែងលំអរប្រាសាទជុំវិញមានគុណភាពដ៏ល្អប្រណិត។ បើយោងទៅតាមលោក
Mauri Glaize បានសរសេរបញ្ជាក់អះអាងថា ប្រាសាទបន្ទាយស្រី ជាប្រាសាទមួយដែលល្អជាងគេបំផុត ដែលបានដក់ជាប់ក្នុងទឹកចិត្តរបស់មនុស្សគ្រប់រូប ដែលធ្វើឲ្យគេមានចិត្តនឹងគិតចាំជានិច្ច រហូតរកទីបំផុតគ្មាន។ អក្សរចារិកដែលអត្ថាធិប្បាយពីសាច់រឿងប្រាសាទនេះ គេបានរកឃើញនៅខាងក្នុងទ្វារចូលនៃកំផែងជាន់ទីមួយ កាលពីនៅឆ្នាំ១៩៣៦។ ប្រាសាទបន្ទាយស្រីមានប្លង់រាងជាការេព័ទ្ធជុំវិញទៅដោយកំផែងថ្មបាយក្រៀមមួយ មានទ្វារចូលពីរ មួយស្ថិតនៅខាងកើត មួយស្ថិតនៅខាងលិច។ ប្រាសាទនេះព័ទ្ធជុំវិញទៅដោយកំផែងបីជាន់ ចំពោះផ្លូវខាងកើតជញ្ជាំងធ្វើពីថ្មបាយក្រៀម ដោយទ្វារចូលមានរាងជាក្រឡាចក្រត្រង់លំអរទៅដោយទ្វារមួយនៅតាមជ្រុងនីមួយៗ។ ចំណែកឯសសរស្តំវិញធ្វើឡើងពីថ្មភក់។ នៅលើហោជាងគេបានអត្ថាធិប្បាយនូវសាច់រឿងរបស់ព្រះឥន្រ្ទទ្រង់គង់ប្រថាប់នៅលើដំរីក្បាលបី។ នៅលើហោណាំងខាងកើត ធ្វើឡើងពីថ្មពណ៌ក្រហមហើយមានក្បូរក្បាច់ល្អប្រណិត។ នៅជាប់កំផែងប្រាសាទមានផ្លូវចូលវែងមួយ ដែលសុទ្ធសឹងតែលំអរទៅដោយបង្គោលថ្មភក់ជាច្រើនស្ថិតនៅអមសងខាង។ រីឯនៅតាមសងខាងផ្លូវចូលវិញមានបន្ទប់រោងទងជាច្រើន ជញ្ជាំងធ្វើលឡើងពីថ្មបាយក្រៀម ចំណែកឯសសរពេជ្រវិញធ្វើឡើងពីថ្មភក់នៅចំផ្នែកកណ្តាលនៃបន្ទប់រោងទងទាំងនេះ មានលំអរទៅដោយទ្វារតូចៗជាច្រើន។ នៅខាងឆ្វេងដៃនៅផ្លូវចូលនេះ មានបន្ទប់វែងៗបីខ្នងនៅស្របគ្នាទាំងអស់។ សំណង់ទាំងបីខ្នងលយពីជើងទៅត្បូង រីឯនៅខាងស្តាំវិញមានសំណង់តែមួយគត់លំអរដោយហោជាងមួយដ៏ល្អប្រណិត ហោជាងបានអធិប្បាយនូវសាច់រឿងនៃអវតាមួយរបស់ព្រះវិស្ណុឈ្មោះ
នរសឹង្ហ។ ព្រះអង្គទ្រង់ប្រយុទ្ធជាមួយស្តេចយក្ស ដោយចាប់ហែកស្តេចយក្សនោះ។ នៅចុងសងខាងផ្លូវចូលមានហោងជាងមួយផ្ទាំង នៅប៉ែកខាងស្តាំដៃសណ្តូកត្រដឹងនៅលើដី ហោជាងនោះអធិប្បាយនូវរឿងមួយនៃរឿងរាមកេរ្តិ៍ ត្រង់នាងសេដាត្រូវក្រុងរាពណ៍ចាប់ពង្រត់ទៅក្រុងលង្កា។ មានស្រះទឹកមួយនៅក្នុងកំផែងជាន់ទីមួយ (១១៥.៩៥) ចំណែកឯកំផែងទីពីរវិញ ធ្វើឡើង ពីថ្មបាយក្រៀម ក្លោងទ្វារមួយនៅខាងកើត មួយទៀតនៅខាងលិច(៣៨ម)។ នៅបរិវេណខាងក្នុងមានសំណង់ថ្មបាយក្រៀមបន្ថែមចំនួន៦ទៀត។ សំណង់ពីរឋិតនៅខាងកើត ចំណែកពីរទៀតឋិតនៅខាងលិច ហើយនឹងសំណង់ពីរខ្នងវែងៗទៀត មួយខ្នងឋិតនៅខាងជើង មួយខ្នងទៀតឋិតនៅខាងត្បូង។ សំណង់ទាំងអស់នេះជាផ្ទះសំណាក់សម្រាប់ធ្វើសមាធិ។ ចំណែកទ្វារចូលពីរខាងកើតរបស់កំផែងនេះ មានរាងជាក្រឡាចក្រត្រង់ព្រមទាំងមានហោណាំងពីរ ហើយមានហោជាងជាច្រើនដែលគេសាងឡើងយ៉ាងហ្មត់ចត់នៃស្ថាបត្យកម្មពីឈើទាំងអស់ ហើយចុងសងខាងហោជាងវិញ គេឆ្លាក់រាងត្រីកោណរាងដូចគូថខ្យង។ ចំណែកឯនៅតាមស៊ុមទ្វារវិញ បណ្ណាល័យពីរខ្នងស្ថិតនៅខាងក្នុងបរិវេណប្រាសាទ បណ្ណាល័យមួយខ្នងឋិតនៅខាងឆ្វេង មួយខ្នងទៀតឋិតនៅខាងស្តាំ ហើយចំហរទ្វារទៅខាងលិច។ ជញ្ជាំងបណ្ណាល័យទាំងពីរខ្នងនេះ ធ្វើឡើងដោយដំបូលរាងកោងធ្វើឡើងពីឥដ្ឋ។
Play Free Online Slots - Mapyro
ReplyDelete› casino-games › 원주 출장마사지 casino-games How to Play Free 양산 출장마사지 Online Slots in 광명 출장안마 Las Vegas? · Choose from a variety of free online slot games available in 사천 출장마사지 your casino · 남양주 출장안마 Choose from a collection of online